(កណ្ដាល)៖ លោក ប៉ោ សួន ប្រធានគណៈពង្រឹងគណបក្សប្រជាជនកម្ពុជា ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារ រៀបចំសន្និបាតបូកសរុបលទ្ធផលអនុវត្តកម្មវិធីនយោបាយអាណត្តិទី៣ (២០១២-២០១៧) និងកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍអាណត្តិទី៤ (២០១៧-២០២២)។ ក្នុងនោះក៏មានសមាជិក សមាជិការ ចូលរួមសរុប៦០០នាក់។
ក្រៅពីប្រជុំបូកសរុបលទ្ធផលការងារ និងកំណត់ទិសដៅបន្ដ កិច្ចប្រជុំក៏បានបោះឆ្នោតស្ទាបស្ទង់ ជ្រើសរើសបេក្ខជនដែលត្រូវឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៤ផងដែរ។ ជាមួយគ្នានោះ លោក ប៉ោ សួន ក៏បានឧបត្ថម្ភដល់សមាជិក សមាជិកដែលចូលរួមនូវ អាហារសំរ៉ន់ និងថវិកាជាការលើកទឹកចិត្តបន្ដិចបន្ទួចផងដែរ៕