(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីសន្និបាតបូកសរុបការងារ របស់ក្រុមប្រឹក្សាឃុំកកោះ នា៥ឆ្នាំកន្លងទៅដោយចាប់ពីឆ្នាំ២០១២-២០១៧ និងលើកទិសដៅការងារ សម្រាប់៥ឆ្នាំ ឆ្នាំ២០១៧-២០២២ ដែលប្រព្រឹត្តិទៅនៅក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សន្និបាតបក្សនេះ រៀបចំឡើងដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល នៃការអនុវត្តគោលនយោបាយ របស់គណបក្សសម្រាប់អភិវឌ្ឍន៍ឃុំរយៈពេល៥ឆ្នាំ និងលើកទិសដៅភារកិច្ច ដាក់ចេញនូវកម្មវិធីនយោបាយ របស់គណៈកម្មាធិការគណបក្សឃុំ សម្រាប់អភិវឌ្ឍន៍ពីឆ្នាំ២០១៧-២០២២ និងដំណើរការបោះឆ្នោតស្ទាបស្ទង់មតិ ដើម្បីធ្វើការជ្រើសរើសបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ៕