(បាត់ដំបង)៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ គណបក្សប្រជាជនឃុំអន្លង់រុន បានប្រារព្ធសន្និបាត បូកសរុបការងាររយៈ ពេល៥ឆ្នាំ (២០១២ដល់ ២០១៧) និងដាក់ចេញទិសដៅការងារ៥ឆ្នាំបន្ត ក្រោមអធិបតីភាពរបស់ លោក អ៊ុក គឹម លេខ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធាន ក្រុមការងារចុះជួយ ស្រុកថ្មគោល។
សន្និបាតបានបង្ហាញ នូវសមិទ្ធិផលដែលគណបក្សឃុំ សម្រេចបាននិងទិសដៅការងារបន្ត ពិសេសផ្តោតលើការត្រៀមឲ្យបានល្អ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ នាពេលខាងមុខ។
តំណាងសមាជិកបក្សឃុំ ទាំង៣៦០នាក់បានបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំថ្មីចំនួន៥រូប ក្រោមបរិយាកាសរីករាយ។
ក្នុងឱកាសនោះ លោក អ៊ុក គឹមលេខ បានណែនាំឲ្យ សមាជិកសមាជិការបក្សទាំងអស់ ខិតខំជម្រុញអនុវត្តតាមទិសដៅ ដែលសន្និបាតបានដាក់ចេញ ដើម្បីទទួលបានជោគជ័យក្នុងការបោះ ឆ្នោតនាពេលខាងមុខ៕