(ភ្នំពេញ)៖ រយៈពេល២ថ្ងៃ នៅថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ​២០១៧នេះ ក្រុមហ៊ុនភ្នំពេញហុងដា បាននិងកំពុងរៀប​ចំ​កម្មវិធី​តាំង​បង្ហាញ​រថយន្ដ HONDA CR-V និង​ HONDA CITY ជាលើកដំបូងរបស់ខ្លួន នៅផ្សារទំនើប AEON ចាប់ពីម៉ោង៩៖០០ព្រឹក ដល់​ម៉ោង៩៖០០យប់។

ការដាក់តាំងបង្ហាញនេះ មានគោលបំណងផ្តល់ឱ​កាសជូនអតិថិជន​ឱ្យបានជ្រាបកាន់តែច្បាស់​ពីលក្ខណ:​ពិសេសៗជាច្រើនរបស់រថយន្ដ​ HONDA CR-V និង​ HONDA CITY ស៊េរីថ្មី ម៉ូដែល ២០១៧ ជាមួយនឹង​ បច្ចេក​វិទ្យាថ្មី​ចុងក្រោយរបស់ HONDA។​

នៅក្នុងឱកាសតាំងបង្ហាញរថយន្ដរយ:ពេល​​ ០២ថ្ងៃ​នេះ អតិថិជនទទួលបានការបញ្ចុះតំលៃ​យ៉ាង ពិសេ​​សសម្រាប់ការទិញ ឬ កក់ទុកនូវម៉ូដែលណាមួយរបស់ HONDA ជាមួយការធានា (Warranty) រយៈពេល ០៣ឆ្នាំ ឬ ១០០,០០០គីឡូម៉ែត្រ។

សូមអញ្ជើញទៅទស្សនាទាំងអស់គ្នានៅផ្សារទំនើប AEON ឬ អញ្ជើញមកអគារ​តាំង​បង្ហាញផ្ទាល់​​​​របស់ក្រុមហ៊ុនភ្នំពេញហុងដា ដែលមានទីតាំង​នៅទល់​មុខអា​កាសយាន​​ដ្ឋាន​​អន្ដរ​​ជាតិភ្នំពេញ។ ទំនាក់ទំនងទូរស័ព្ទៈ ០២៣ ៨៦៦ ២៧៨ , ០១៧ ​៨៩៩ ៨៥៥ , ០១៧​​ ៨៦៧ ១៨៦៕