Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋ ដែលមានជម្លោះដីធ្លី ជាមួយឧកញ៉ា ឡោក ហ៊ួរ សរសេរលិខិតថ្លែង​អំណរគុណ​សម្ដេចតេជោ ហ៊ុន សែន ក្រោយរាជរដ្ឋាភិបាលជួយអន្តរាគមន៍

15-01-2017 12:48

(ភ្នំពេញ)៖ ក្រុមគ្រួសារ លោក ជោត ហួត ដែលមានទំនាស់ដីធ្លីជាមួយ ឧកញ៉ា ឡោក ហ៊ួរ កន្លងទៅនោះ បានសរសេរលិខិតមួយ ថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន ក្រោយមានការអន្តរាគមន៍ណែនាំឲ្យលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ ចុះដោះស្រាយប្រគល់ដីជូនពួកគេវិញ។

លិខិតថ្លែងអំណគុណនេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តកណ្តាល បានចុះផ្សព្វផ្សាយសេចក្ដីប្រកាស អំពីការកំណត់​តំបន់​វិនិច្ឆ័យ​នៅក្នុងភូមិឃុំមួយចំនួន ក្នុងស្រុកស្អាង និងស្រុកកៀនស្វាយ ចាប់ពីថ្ងៃ០៩-១០ ខែមករា ឆ្នាំ២០១៧ ដើម្បីធ្វើការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ជូនប្រជាពលរដ្ឋដែលមាន​វិវាទជាមួយ លោកឧកញ៉ា ឡោក ហ៊ួរ ហើយទើបត្រូវបានរាជរដ្ឋាភិបាល ដោះស្រាយរួចរាល់ ដោយសម្រេចឲ្យឧកញ៉ា ឡោក ហ៊ួរ កាត់ដីជូនប្រជាពលរដ្ឋវិញ។

សូមជម្រាបថា ពាក់ព័ន្ធនឹងជម្លោះដីធ្លីខាងលើនេះ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ទីស្តីការគណៈរដ្ឋមន្រ្តី បានធ្វើលិខិតផ្ញើជូន លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ដោយបង្ហាញពីលទ្ធផល នៃការស្រាវជ្រាវករណីវិវាទដីធ្លីប្រជាពលរដ្ឋ ជាមួយឧកញ៉ា ឡោក ហ៊ួរ នៅស្រុកកៀនស្វាយ និងស្រុកគៀនស្វាយ ខេត្តកណ្តាល។

ទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា «លោក ឡោក ហ៊ួរ បានរំលោភដីប្រជាពលរដ្ឋជាច្រើនពាន់ហិកតា» ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ «បានសម្រេចដកហូតដីដែលលោក ឡោក ហ៊ួរ បានរំលោភដីពីប្រជាពលរដ្ឋចំនួន ២ ៩៩៧.៩២ហិកតា ព្រមទាំងនិរាករណ៍ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់​អចលនវត្ថុ ចំនួន២៩ប័ណ្ណ»

ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋ៖