(ព្រៃវែង)៖ លោក អ៉ី សុខឃី ប្រធានក្រុមការងារចុះជួយឃុំពានរោង ស្រុកស្វាយអន្ទរ និងលោក លឹម សុខារស្មី អនុប្រធាន នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ ដឹកនាំរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដ ព្រមទាំងបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជន ក្រុមប្រឹក្សាឃុំ។
ក្នុងនោះក៏មានការចូលរួមពី លោក អ៉ឹម សយ ប្រធានគណបក្សស្រុកស្វាយអន្ទរ និងសមាជិក-សមាជិការ រួមទាំងបេក្ខជនឈរ ឈ្មោះបោះឆ្នោត៣៦នាក់ សរុបទាំងអស់៩០៦នាក់ ដែលបានធ្វើនៅទីស្នាក់ការបក្សឃុំពានរោង។
លោក អ៉ី សុខឃី បានលើកឡើងថា ការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជន ក្រុមប្រឹក្សាឃុំពានរោងនេះ ធ្វើឡើងដើម្បីត្រៀមលក្ខណៈក្នុងការប្រកួតប្រជែង បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៤ ខែមិថុន ឆ្នាំ២០១៧ខាងមុខនេះ។
ជាមួយគ្នានោះថ្នាក់ដឹកនាំ CPP ឃុំ បានឧបត្ថមនូវថវិកាក្នុងម្នាក់ៗ៥,០០០រៀល បាយមួយកញ្ចប់ និងទឹកសុទ្ធ ជូនដល់សមាជិកចំនួន៩០៦នាក់ និងចំណាយថវិការផ្សេងៗក្នុងកម្មវិធី ដែលចំណាយថវិកាសរុប ១,៦៥០០,០០០រៀល៕