(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបារាយណ៍ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ សហការជាមួយគណបក្សប្រជាជនស្រុកបារាយណ៍ ដឹកនាំក្រុមការងារ រៀបចំសន្និបាតបក្ស ដើម្បីត្រួតពិនិត្យសមាសភាពឃុំទាំង១៨ក្នុងស្រុក។
ក្រៅពីសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្ដ លោក ថោង ខុន ក្នុងនាមជារដ្ឋមន្ដ្រីដ៏សកម្ម មួយរូបរបស់គណបក្សប្រជាជនកម្ពុជា បានប្រជុំបោះឆ្នោតជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ ខែមិថុន ឆ្នាំ២០១៧ខាងមុខនេះ។
ជាមួយគ្នានោះដែរ លោកប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបារាយណ៍ ក៏បានចុះទៅតាមមូលដ្ឋានឃុំ មួយចំនួនផងដែរ ជាពិសេសឃុំបារាយណ៍ផ្ទាល់តែម្ដង៕