(បាត់ដំបង)៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំកន្ទឺ១បានបើកអង្គសន្និបាតត្រួតពិនិត្យ និងវាយតម្លៃលើ សេចក្ដីព្រាងរបាយការណ៍ លទ្ធផលរបស់គណបក្សឃុំកន្ទឺ១ អាណត្តិទី៣ ឆ្នាំ២០១២-២០១៧ ដែលបានអនុវត្តគោលនយោបាយ រយៈពេល៥ឆ្នាំ និងលើកទិសដៅអនុវត្ត គោលនយោបាយបន្ត ឆ្នាំ២០១៧-២០២២។
អង្គសន្និបាតបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមជាអធិបតីឯកឧត្តម តាន់ សុខវិជ្ជា ប្រធានក្រុមការងារចុះជួយឃុំកន្ទឺ១ ជាគណះធិបតីបានដឹកនាំសមាជិក សមាជិកាចំនួន៨០០នាក់។
សន្និបាតនេះ ធ្វើឡើងដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល នៃការអនុវត្តគោលនយោបាយរបស់គណបក្ស សម្រាប់អភិវឌ្ឍន៍ឃុំរយៈពេល៥ឆ្នាំ កន្លងមក និងលើកទិសដៅបន្តភារកិច្ច ដោយដាក់ចេញនូវកម្មវិធីនយោបាយរបស់ គណៈកម្មាធិការគណបក្សសម្រាប់អភិវឌ្ឍន៍ឃុំពី ឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងដំណើរការបោះឆ្នោតស្ទាបស្ទង់មតិ ដើម្បីធ្វើការជ្រើសរើសបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។