(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ចាប់ខ្លួនក្រុមគ្រឿងញៀន៥នាក់ ក្នុងនោះស្រីម្នាក់ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដកហូតបានថ្នាំញៀន១៩កញ្ចប់។
មន្ដ្រីនគរបាលដែលចូលរួមប្រតិបត្តិការ បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ដែលឃាត់បាននេះ ទី១៖ឈ្មោះ ណុប ចាន់តារា អាយុ៣៥ឆ្នាំ, ទី២៖ឈ្មោះ កុយ ចាន់សុខ អាយុ៣៤ឆ្នាំ, ទី៣៖ឈ្មោះ សុខ ថៃ អាយុ២៨ឆ្នាំ, ទី៤៖មោះ ជា សាវ៉ាត អាយុ២៨ឆ្នាំ និងទី៥៖ឈ្មោះ ង៉ែត ការ៉េត ភេទស្រី អាយុ៣០ឆ្នាំ។
នគរបាលដដែល បញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបានវត្ថុតាង ថ្នាំញៀនមេតំហ្វេតាមីន ១៦កញ្ចប់,ម្សៅពណ៌ស៣កញ្ចប់ធំ និងសម្ភារផ្សេងៗមួយចំនួនទៀត។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនសាកសួរបន្ថែម ដើម្បីកសាងសំណុំរឿងចាត់វិធានការតាមច្បាប់៕