Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញបំពាក់ឋានន្ដរស័ក្ដិជូននាយទាហាន ដែលចូលមប្រើការងារឆ្នាំ១៩៧៩ចុះ ចំនួន១២៩នាក់ នៅបញ្ជាការដ្ឋានភូមិភាគ៤

14-01-2017 17:38

(សៀមរាប)៖ ដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីក្នុងពិធីបំពាក់ និងដំឡើងឋានន្ដរស័ក្ដិ ជូនយោធិន១២៩នាក់ ដែលចូលមប្រើការនៅឆ្នាំ១៩៧៩ចុះ។

ពិធីបំពាក់ និងដំឡើងឋានន្ដរស័ក្ដិ ជូនយោធិននេះ ត្រូវបានធ្វើឡើងនៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ក្នុងខេត្តសៀមរាប និងការចូលរួមពី នាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤​ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សូមបញ្ជាក់ថា ការបំពាក់ និងដំឡើង​ឋានន្ដរស័ក្ដិ ជូនយោធិនដែលចូលមប្រើការងារក្រោយឆ្នាំ១៩៧៩នេះ គឺអនុវត្តតាមគោលនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ បង្កើតសន្ដិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ឲ្យមានរហូតមកដល់សព្វថ្ងៃនេះ៕