(ភ្នំពេញ)៖ The Bridge កម្ពស់៤៥ជាន់ បានប្រកាសដាក់លក់នូវផ្សារទំនើបជាន់ក្រោមទី១ និងទី២ ជាផ្លូវការរហើយនៅថ្ងៃនេះ ដែលជាឱកាសដ៏ល្អសម្រាប់អតិថិជន ក្នុងស្រុក និងក្រៅស្រុក ដែលចង់រកស៊ីវិនិយោគ ដោយទទួលបានផលចំណេញខ្ពស់ ពីការវិនិយោគនៅក្នុងផ្សារនេះ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Land Cambodia លោកឧកញ៉ា សៀ រិទ្ធី បានថ្លែងថា « នៅថ្ងៃក្រុមហ៊ុនយើង ចាប់ផ្ដើមបើកលក់នូវផ្សារជាន់ក្រោមទី១ និងទី២ នៃអគារ The Bridge ហើយរាល់អតិថិជនដែលទិញរកស៊ី ក្រុមហ៊ុនយើង មានការធានាជូនផងដែរថា នឹងឲ្យទទួលបានផលពីជួលត្រលប់មកវិញក្នុងរយៈ៥ជាប់គ្នា ចំនួន៦% ហើយ៥ឆ្នាំក្រោយទៀត នឹងទទួលបានពីការជួលត្រលប់មកវិញ៧% ដូចនេះបើយើងបូកទៅរយៈ១០ឆ្នាំ អ្នកវិនិយោគនឹងទទួលបានថ្លៃដើមមកវិញ៧០% ដែលគាត់ចំណេញប្រាក់មកវិញ ស្ទើរតែទាំងអស់វិញហើយ រួចគាត់សល់តូបសម្រាប់លក់ទៀត»។
លោកឧញ៉ាបានថ្លែងទៀតថា «សម្រាប់តម្លៃ គឺមានតម្លៃសមរម្យបំផុត ពីព្រោះយើងធ្វើតូបដូចតាមផ្សារយើងចឹងល្អ ហើយយើងមានក្រុមហ៊ុនដ៏ឆ្នើមមួយទៀត សម្រាប់គ្រប់គ្រងផ្សារនោះ ទៅតាមស្ដង់ដារ ដូចជាផ្សារផ្សេងៗនៅតាមបណ្ដាប្រទេសជិតខាងយើង ដើម្បីឲ្យអ្នកដែលចូលមកទិញសម្ភារផ្សេងៗ មាន ភាពងាយស្រួលដល់ពួក ដូច្នេះបើអ្នកដែលចង់ធ្វើការវិនិយោគ ក្នុងការទិញផ្សារជាន់ទី១,ទី២នេះ នឹងទទួលបានផលចំនេញច្រើនជាក់ជាមិនខាន»។
លោកបន្ថែមថា ជាក់ស្ដែងក្នុងឱកាសដែលក្រុមហ៊ុន ប្រកាសលក់ផ្សារនេះ គឺអតិថិជនគាត់បានទិញអស់ខ្លះហើយ ពិសេសនោះ គឺអតិថិជនក្រៅស្រុក ដែលគាត់មានចំណាប់អារម្មណ៍ខា្លំងនឹងផ្សារនេះ ព្រោះទីតាំងនេះមានមនុស្សរស់នៅច្រើន ព្រោះអគារការរិយាល័យ និងខុនដូ សម្រាប់រស់នៅបែបទំនើបនេះ គឺយើងបានលក់អស់១០០% ទៅហើយ ចឹងការលក់ដូរនៅផ្សារនេះ ក៏មានអតិថិជនជាវច្រើនផងដែរ ពិសេស ផ្សារនៅThe Bridge យើងអាចបើកលក់បាន២៤លើ២៤ថែមទៀតផង។
គួរបញ្ជាក់ថា The Bridge ក្រោមទុនវិនិយោគ ៣០០លានដុល្លារ ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះ ដូចជា ខុនដូរ៧៤៦units, ការិយាល័យ៩៦៣units, និងផ្សារទំនើប៥ជាន់ ដែលបានបញ្ចប់ការសាងសង់រូបរាងខាងក្រៅ នឹងកំពុងបន្ដរៀចំតែងលំអរផ្ទៃខាងក្នុង នៃអគារ ដែលនឹងបង្ហាញរូបរាងពេញលេញ ដ៏ប្រណិតអស្ចារ្យគ្មានពីរ នៅចំបេះដូងរាជធានីភ្នំពេញ នៅឆ្នាំ២០១៨ខាងមុខនេះ ហើយនេះ ជាគម្រោងមួយដ៏អស្ចារ្យដំបូងគេនៅកម្ពុជា ដែលរួមបញ្ជូលគ្នាទាំងការរស់នៅដ៏ទំនើប ដូចនៅស្រុកក្រៅដែលមានអ្នកគ្រប់គ្រង នឹងការពារសុវត្ថិភាពគ្រប់ពេលវេលា ដោយគ្មានហានិភ័យថែមទៀតផង។
សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញទៅមើលគំរូផ្សារក្រុមហ៊ុន Worldbridge នៅផ្លូវឧបាសក សបិត ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅទល់មុខ សណ្ឋាគារ Toyoko lnn ឬទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០៩២ ៧៧៧ ៩២៥/០៩២ ៧៧៧ ៩២៦ /០៩២ ៧៧៧ ៩២៧
និងតាមរយៈអីុមែល៖[email protected] ឬចូលទៅគេហទំព័រ ៖www.oxleyworldbridge.com.kh៕