(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប្រារព្ធពិធីសន្និបាតគណៈកម្មាធិការគណបក្សសង្កាត់ស្តីពីលទ្ធផលនៃការ អនុវត្តកម្មវិធីនយោបាយអភិវឌ្ឍន៍របស់គណបក្សសង្កាត់អាណត្តិទី៣ឆ្នាំ២០១២-២០១៧ និងលើកទិសដៅភារកិច្ចរយៈពេលបន្ត និងអានសេចក្តីព្រាងកម្មវិធីនយោបាយ អភិវឌ្ឍន៍សង្កាត់សម្រាប់ឆ្នាំ២០១៧-២០២២ ។
សន្និបាតនេះ បានធ្វើឡើងក្រោមវត្តមានលោក ថេង សុថុល ប្រធានក្រុមការងារចុះជួយសង្កាត់និរោធ ខណ្ឌច្បារអំពៅ និងក្រុមការងារ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា មូលដ្ឋានប្រមាណ១០០០នាក់ ។
លោកស្រី ទេព ព្រហ្មមុនី ប្រធានគណបក្សសង្កាត់និតោធ បានថ្លែងសុន្ទរកថាបើកសន្និបាត និងលើកឡើងពី សកម្មភាពការងារគណបក្សនិរោធ ដែលបានសម្រេចបាន និងកិច្ចការដែលត្រូវអនុវត្តបន្តជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងធ្វើការបោះឆ្នោត ស្ទាបស្ទង់បោះឆ្នោតបេក្ខភាពជ្រើសក្រុមប្រឹក្សាសង្កាត់ នាពេលខាងមុខ ។
លោកស្រីប្រធានគណបក្សសង្កាត់ បានលើកឡើងទៀតថា ការអនុវត្តន៍កម្មវិធីនយោបាយរបស់គណបក្សសង្កាត់ អាណត្តិទី៣ បាននាំសមិទ្ឋផលជាច្រើន។ ជោគជ័យនេះបណ្តាលមកពីមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស ក្រោមការដឹកនាំដ៌ឈ្លាសវៃរបស់សម្តេចតេជោ ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងការសហការល្អជាមួយក្រុមការងារចុះ ជួយសង្កាត់ ការចូលរូមរបស់សមាជិកបក្ស និងប្រជាជន ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ។
ប៉ុន្តែកម្មវិធីនយោបាយ អភិវឌ្ឍនីមូលដ្ឋានរបស់បក្ស ក្នុងអាណត្តិទី៣ មិនទាន់ចប់សព្វគ្រប់នៅឡើយទេ ជាមួយនេះដែរ យើងបានលើកឡើងនូវកម្មវិធីនយោបាយរបស់គណបក្សសង្កាត់ សម្រាប់អភិវឌ្ឍន៍មូលដ្ឋាម អាណត្តិទី៤ (ឆ្នាំ២០១៧~២០២២) ។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងារចុះជួយសង្កាត់ ថេង សុថុល បានលើកឡើងថា គម្រោងដែលនៅសេសសល់ ក្នុងកម្មវិធីនយោបាយអាណ្តិទី៣ និងបេក្ខភាពក្រុមប្រឹក្សាសង្កាត់ សុទ្ឋយែមានសារៈសំខាន់ ព្រោះជាកត្តាចាញ់ឈ្នះ នៅពេលបោះឆ្នោតខាងមុខ ។
ទន្ទឹមនឹងនេះ សមាជិកសមាជិកាបក្ស របស់យើងបានតាមដាន និងចូលរួមមានមតិលើ កម្មវិធីនយោបាយរបស់គណបក្សសង្កាត់ ក្នុថការអភិវឌ្ឍន៍មូលដ្ឋានរយៈពេល ៥ឆ្នាំ (២០១៧~២០២២) ដែលសមស្រប និងលទ្ឋភាព ជាក់ស្តែងរបស់មូលដ្ឋានយើង សំដៅទាក់ទាញការគាំទ្រ និងការចូលរួមពីប្រជាជន ។
ការបោះឆ្នោតស្ទាបស្ទង់ពីសំណាក់មន្ត្រីគណបក្សសង្កាត់ ដើម្បីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាអាណត្តិទី៤ ក៏បានប្រព្រឹត្តទៅក្នុងលក្ខណៈ ប្រជាធិបតេយ្យទូលំទូលាយ ។ ក្នុងនោះលោក ថេង សុថុល ក៏សូមអបអរសាទរចំពោះបេក្ខភាព ដែលសមាជិកសមាជិកា បានបោះឆ្នោះផ្តល់ ទំនុកចិត្ត ក្នុងការដឹកនាំអភិវឌ្ឍន៍មូលដ្ឋានបន្តទៀត ៕