(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំតាម៉ឺន និងឃុំអូរតាគី លោក សួស អង្គារ៍ បានអញ្ជើញជាអធិបតីភាពក្នុងអង្គសន្និបាតបូកសរុបការងារគណៈកម្មាធិការបក្សប្រជាជនកម្ពុជាអាណត្តិទី៣ឃុំអូរតាគីស្រុកថ្មគោល។
ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០១៧ នៅទីស្នាក់ការបក្សឃុំអូរតាគីដោយមានការចូលរួមពីសមាជិកក្រុមការងារចុះជួយឃុំ និងប្រធានក្រុមបក្សមកពីបណ្តាសាខាបក្សភូមិទាំង១០ក្នុងឃុំអូរតាគី ប្រមាណ៦៥០នាក់ក្នុងនោះបេក្ខជនឈឈ្មោះមាន ៣០រូប ។
នៅក្នុងឱកាសនោះដែរ អង្គសន្និបាតបូកសរុបបានអនុញាតឲ្យសមាជិក សមាជិកាបក្សឡើងមានមតិ និងសំណូមពរ ដើម្បីបំពេញបន្ថែមតិចតួចនូវការខ្វះខាតតិចតួច ក្នុងនោះសមាជិកទាំងអស់ក៏បានប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពិសេសបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នាដើម ខែមិថុនាឆ្នាំ២០១៧ខាងមុខនេះ ដើម្បីដណ្តើមជ័យជម្នះជូនគណបក្សបន្តដឹកនាំនិងបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើឡើង។
នៅក្នុងនោះដែរលោក ប៉ង់ ណាប់ បានឡើងអានសេចក្តីសម្រេចគណៈកម្មាធិការរៀបចំការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា ប្រចាំឃុំអូរតាគី ដើម្បីបង្ហាញមុខដល់អង្គសន្និបាតផងដែរ។
បន្ទាប់មកក្នុងអង្គសន្និបាតបានធ្វើការបោះឆ្នោតសម្ងាត់ដោយគូសលើឈ្មោះដែលលោកអ្នកពេញចិត្តដើម្បីជ្រើសរើសបេក្ខភាពក្រុមប្រឹក្សាឃុំអាណត្តិថ្មីឆ្នាំ ២០១៧-២០២២ រួចបិទហិបឆ្នោតបញ្ជូនទៅគណៈកម្មាធិការបក្សស្រុកថ្មគោលត្រួតពិនិត្យលទ្ធផល ហើយនិងបញ្ចូលទៅក្នុងបេក្ខជនឈរឈ្មោះឲ្យគេបោះឆ្នោតក្នុងអាណត្តិថ្មី។
ថ្លែងទៅកាន់សមាជិកសមាជិកា លោក សួស អង្គារ៍ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រធានក្រុមការងារចុះជួយខេត្ត ជាតំណាងរាស្រ្តមណ្ឌលបាត់ដំបងថា គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននាំមកនូវសុខសន្តិភាពនិងការ អភិវឌ្ឍន៍ជូនប្រទេសជាតិលើគ្រប់វិស័យរហូតមកទល់បច្ចុប្បន្ន។
បន្ថែមពីនេះលោក សួស អង្គារ៍ បានលើកឡើងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុក្ខដាក់គិតគូពីសុខទុក្ខ និងស្ថានភាពជីវភាពរស់នៅរបស់ បងប្អូនជានិច្ចរហូតមក ហើយនេះជាវប្បធម៌ចែករំលែកដ៏ល្អ មួយរបស់គណបក្សប្រជាជនកម្ពុជាយើង។
លោកប្រធានក៏បានបញ្ជាក់ទៀតថា ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាចុះជួយឃុំទាំង២ សូមថ្លែងអំណរគុណដល់សមាជិក សមាជិកាបក្សមូលដ្ឋាន ប្រជាពលរដ្ឋ ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជាកន្លងមក ក៏ដូចជាទៅថ្ងៃអនាគត់ដែរ ។ គឺទីណាមានការលំបាក ទីនោះគឺមានមុខក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយដោះស្រាយជូនប្រជាពលរដ្ឋគ្រប់បែបយ៉ាង ទាន់ពេលវេលា រហ័សទាន់ចិត្ត មិនដែលភូតកុហក់ដូចគណបក្សផ្សេងនោះឡើយ ដោយមានទម្លាប់ល្អមួយមិនដែលសន្យាជាមួយប្រជាពលរដ្ឋទេ តែបានធ្វើនិងកសាងសមិទ្ធផលជាច្រើនសម្រាប់ជាប្រយោជន៍ជូនជាតិនិងប្រជាជនតរហូតទៅជាដរាប។
លោកប្រធានបានបន្ថែមទៀតថា ប្រជាពលរដ្ឋមូលដ្ឋានយើងទាំងអស់ ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំណុច ពិសេសត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានល្អ ដើម្បីការពារនិងកាត់បន្ថយអាត្រាស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ នៅក្នុងអង្គសន្និបាតនេះដែរ លោកប្រធានក្រុមការងារក៏បានចំណាយថវិកាសម្រាប់កម្មវិធីទាំងមូលសរុបអស់ជិត៧លានរៀល៕