(ភ្នំពេញ)៖ សេចក្តីរាយការណ៍ ពីសមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ នាវេលាម៉ោងប្រមាណ១១៖៣០នាទី ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ បានរលត់ទាំងស្រុងវិញហើយ បន្ទាប់មានអន្តរាគមន៍ ពីសមត្ថកិច្ចពន្លត់អគ្គិភ័យ និងបងប្អូនប្រជាពលរដ្ឋជួយពន្លត់ទាន់។
បើតាមសេចក្តីរាយការណ៍ អគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញសាឡុងក្នុងផ្ទះ និងឆេះសម្ភារបន្តិចបន្តួចប៉ុណ្ណោះ។ ចំណែកមូលហេតុ នៃការឆាបឆេះវិញ ត្រូវបានគេសន្និដ្ឋានថា មកពីឆ្លងចន្តរអគ្គិសនី៕