(កំពត)៖ រថយន្ត Lexus RX300 បុកម៉ូតូមួយគ្រឿងជិះឌុបគ្នា៣នាក់ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់ នៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចខាងលិចផ្សារជុំគ្រៀល ចម្ងាយ១០០ម៉ លើផ្លូវជាតិលេខ៣៣ កំពត-កែប ស្ថិតក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
មន្ត្រីនគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កម៉ាក Lexus RX300 ពណ៌ស្ករ ពាក់ស្លាកលេខ កណ្ដាល 2A-0308 បើកបរក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតម៉ូតូមួយ ម៉ាកC100កូរ៉េ ពាក់ស្លាកលេខកំពត1B-3992 ពេញទំហឹងតែម្ដង។
នគរបាលដដែល បញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់ រួមមានទី១៖ អ្នកបើកបរម៉ូតូ ឈ្មោះ អិល ទិត្យ អាយុ២១ឆ្មាំ នៅភូមិមានរិទ្ធ ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត បានស្លាប់នៅនឹងកន្លែងកើតហេតុ ទី២៖អ្នករួមដំណើរ ឈ្មោះ សឹង អាយុ១៨ឆ្នាំ របួសធ្ងន់ និងទី៣៖ ឈ្មោះ ឌុយ អាយុ១៨ឆ្នាំ របួសធ្ងន់។ ដោយឡែករថយន្ដកំពុងបើករត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងសពសមត្ថកិច្ចទាក់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕