Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update: អគ្គិភ័យឆេះរោងចក្រផលិតពូក ត្រូវបានបាញ់ពន្លត់ទាំងស្រុងហើយ ចំណែករោងឃ្លាំងដ៏ធំខូចខាតស្ទើរទាំងស្រុងបន្ទាប់ឆេះបាក់ (Video inside)

14-01-2017 11:04

(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News រាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា វេលាម៉ោងប្រមាណ១០៖៥៥នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ អគ្គិភ័យដែលបានឆាបឆេះលើរោងចក្រផលិតពូក ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវបានក្រុមពន្លត់អគ្គិភ័យបាញ់ទឹកអន្តរាគមន៍ រលត់ទាំងស្រុងហើយ។ ចំណែករោងឃ្លាំងដ៏ធំខូចខាតស្ទើរទាំងស្រុងបន្ទាប់ឆេះបាក់។

នៅក្នុងហេតុការណ៍អគ្គិភ័យនេះ មានមនុស្ស២នាក់រងរបួសផងដែរ។ ចំណែកមូលហេតុពិតប្រាកដនៃការឆាបឆេះ អាជ្ញាធរបានបញ្ជាក់ថា បណ្តាលមកពីផ្ទុះហ្គាស៕