(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា កសាងឧបដ្ឋានសាលា នៅឃុំគគីរ ស្រុករមាសហែក។ ក្នុងនោះក៏មានការចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ។
យោងតាមគម្រោង នៃការសាងសង់ គឺនឹងប្រើរយៈពេល៥ខែ ដើម្បីសាងសង់រួចរាល់ ដោយប្រើអស់ថវិកាសរុបចំនួនប្រមាណ១១៥,០០០ដុល្លារ។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ដដែលនេះ នាយឧត្តមសេនីយ៍ សៅ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង ប្រធានក្រុមការងារចុះជួយស្រុករមាសហែក ក៏បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឃុំអណ្តូងត្របែក អាណត្តិទី៣ ឆ្នាំ២០១២_២០១៧ និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍន៍ឃុំពីឆ្នាំ២០១៧_២០២២ នៅឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។
ពិធីនេះក៏មានការចូលរួមពី លោក លោកស្រី អ្នកនាងកញ្ញា សមាជិក សមាជិកា ថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះជួយស្រុក ឃុំ ភូមិ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំ ភូមិ ព្រមទាំងសមាជិក សមាជិកា ចំនួនប្រមាណ១៥០០នាក់ផងដែរ។