(ព្រះសីហនុ)៖ បុរសជនជាតិអាមេរិកាំងម្នាក់ឈ្មោះ Grafman Mikhail ដែលចេះផលិតថ្នាំញៀន ហើយត្រូវនគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវរកឃើញចាប់ខ្លួនបាន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ ឥឡូវបានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីគាត់មានជំងឺធ្ងន់ធ្ងរច្រើនថ្ងៃ ហើយមន្ត្រីពន្ធនាគារ បានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែក។
ជាមួយគ្នានេះផងដែរ ស្ថានទូតសហរដ្ឋអាមេរិក ក៏បានស្នើមកលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីបញ្ជូនសពពលរដ្ឋរបស់ខ្លួនមកភ្នំពេញ ដើម្បីចាត់ចែងបន្តផងដែរ។