(ភ្នំពេញ)៖ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ក្រសួងសុខាភិបាល បានថ្លែងអបអរសាទរ ក្នុងការបញ្ជូលសមាជិក គណបក្សប្រជាជនកម្ពុជា នៃគណៈកម្មាធិការគណបក្ស មូលដ្ឋានមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ចំនួន៣៤២រូបបន្ថែមទៀត នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧។
លោករដ្ឋមន្ដ្រីបន្ដថា «យើងបានបញ្ជូសមាជិកថ្មីជាង៣៤២រូបបន្ថែមទៀត ដែលកាលពីមុន យើងមានតែ៥៤៤រូប តែថ្ងៃនេះ សមាជិកយើង មានការកើនឡើង រហូតដល់ទៅ៨៨៦ ដែលបង្ហាញឲ្យពីភាពរឹងមាំកាន់តែខ្លាំង នៅក្នុងមូលដ្ឋានមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតបន្ថែមទៀត»។
លោករដ្ឋមន្ដ្រីបន្ដថា ក្នុងឱកាសបញ្ជូលសមាជិកថ្មីនេះ សូមសមាជិកទាំងអស់ទាំងថ្មី និងចាស់ សាមគ្គីគ្នា ពង្រឹងមូលដ្ឋាន ឲ្យកាន់តែប្រសើរ ត្រូវខិតខំយកចិត្តទុកដាក់ នឹងការងារដែលខ្លួនទំនួលខុសត្រូវរាល់ថ្ងៃ ពង្រឹងសមត្ថភាពឲ្យកាន់ខ្ពស់ មានគុណធម៌ល្អ ដើម្បីក្លាយជាសមាជិកមួយដ៏ល្អ ក្នុងការជួយពង្រីក នូវកម្លាំងមូលដ្ឋានមួយនេះ ឲ្យមានការរីកចម្រើនកាន់តែឆាប់រហ័ស ភ្ជាប់ជាមួយនឹងថ្នាក់ដឹកនាំដ៏ឆ្លាតវ័យ របស់សម្ដេចតេជោ ហ៊ុន សែន ដែលប្រឹងប្រែងអស់ពីកម្លាំងកាយពល ដោយមិនខ្លាចនឿយហត់ឡើយ ឲ្យតែប្រជាជនបានសុខចម្រើន។
គួរបញ្ជាក់ថា ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រីក៏បានថ្លែង ដល់សមាជិករបស់ខ្លួន ទៅពិនិត្យមើលឈ្មោះបោះឆ្នោត ឲ្យបានត្រឹមត្រូវគ្រប់ៗគ្នា៕