Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើកបរមិនត្រូវសេពគ្រឿងស្រវឹងជាដាច់ខាត ! ស្លាប់៩នាក់ និងរងរបួស២៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃម្សិលមិញ

14-01-2017 07:08

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក (យប់៤លើក) បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ របួសធ្ងន់ ១៩នាក់ និងរបួសស្រាលចំនួន៨នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១០ លើកនេះបណ្ដាលឲ្យខូតខាតយានយន្ដ សរុបចំនួន១៩គ្រឿង រួមមានម៉ូតូ ចំនួន៨គ្រឿង រថយន្ដធុនតូចចំនួន៦គ្រឿង, រថយន្ដធុនធំ៤គ្រឿង និងគោយន្ដ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន៤លើក, មិនប្រកាន់ស្ដាំ១លើក, បត់គ្រោះថ្នា៣លើក និងប្រជែង២លើក។

សូមបញ្ជាក់ថារយៈពេល១៣ថ្ងៃចាប់ពីថ្ងៃទី​ ០១ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៥៥លើក បណ្ដាលឲ្យមនុស្សស្លាប់៧៧នាក់ រងរបួសធ្ងន់ចំនួន១៥២ នាក់ និងរងរបួសស្រាលចំនួន ៨១នាក់៕