(សៀមរាប)៖ សេចក្តីរាយការណ៍ពី អាជ្ញាធរមានសមត្ថកិច្ច ខេត្តសៀមរាប បានឲ្យដឹងថា នៅម៉ោងប្រមាណជាង៤រសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ មានករណី ប្រជាពលរដ្ឋចំនួន៣៧នាក់ បានពុលនំបញ្ចុក នៅភូមិរើល ភូមិខ្នារជើង និងភូមិព្រៃខ្យង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលក្នុងចំណោមប្រជាពលរដ្ឋទាំង៣៧នាក់ ក្នុងនោះមានក្មេង២៨នាក់។
សេចក្តីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្នជនរងគ្រោះ កំពុងសំរាកនៅមណ្ឌលសុខភាពឃុំ និងស្រុក។ ចំណែកអ្នកលក់នំបញ្ចុក ឈ្មោះ ត សុផល ភេទស្រី អាយុ៣៤ ឆ្នាំភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់។
យ៉ាងណាក៏ដោយ ករណីពុលនំបញ្ចុកនេះ ពុំមានបាត់បង់ដល់អាយុជីវិតឡើយ៕