(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ជំរុញឲ្យអាវុធហត្ថទាំងអស់នៅក្នុងខេត្ត ត្រូវតែយកចិត្តទុកដាក់បំពេញការងារតាមជំនាញរៀងៗខ្លួន ឲ្យបានល្អ និងដោយស្មារតីសាមគ្គីខ្ពស់ ហើយសហការជាមួយស្ថាប័នផ្សេងៗ បម្រើប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ក្តាប់សភាពការណ៍ និងអនុវត្តរាល់បទបញ្ជារបស់ថ្នាក់លើ។
ថ្លែងបែបនេះរបស់លោកមេបញ្ជាការ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្តិជូននាយទាហាន នៃកងរាជអាវុធហត្ថខេត្ត និងប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារ
ប្រចាំខែមករា និងទិសដៅខែកុម្ភ:។
ក្នុងនោះក៏មានការចូលរួមពី លោកមេបញ្ជាការរង ប្រធាន-អនុប្រធានមន្ទីរ នាយរងសេនាធិការដ្ឋាន នាយការិយាល័យ មេបញ្ជាការក្រុង ស្រុក ស្នាក់ការ នាយនាយរង និងពលអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានអាវុធហត្ថខេត្តសរុប១០០នាក់។
លោកឧត្តមសេនីយ៍ត្រី បន្ថែមថា កម្លាំងទាំងអស់ត្រូវចូលរួមឲ្យសកម្មក្នុងការបង្ក្រាប និងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានអំពីយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត។ លោកមេបញ្ជាការថា ទន្ទឹមនោះដែរត្រូវចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានម៊ឺងម៉ាត់ បង្កើនការផ្តល់សេវាសន្តិសុខ ជូនប្រជាពលរដ្ឋឲ្យបានប្រសើរថែមទៀត។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ ក៏បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាការសាកសួរសុខទុក្ខពីសំណាក់ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ជូនដល់នាយអាវុធហត្ថទាំងអស់ផងដែរ។
ជាមួយគ្នានោះ លោកមេបញ្ជាការ ក៏បានបំពាក់ និងដំឡើងឋានន្តរសក្តិដល់អាវុធ១៥រូប ក្នុងនោះថ្នាក់វរសេនីយ៍ទោ ២រូបជូនលោកវរសេនីយ៍ត្រី តេង រ័ត្ន ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម និងលោកវរសេនីយ៍ត្រី អ៉ីវ ស្រូយ ប្រធានមន្ទីរសម្ភារៈបច្ចេកទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម។
ដោយឡែកថ្នាក់វរសេនីយ៍ត្រីចំនួន១៣នាក់ ទី១៖ លោក អនុសេនីយ៍ឯក សែម ឃាង ប្រធានមន្ទីរយុត្តិធម៌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, ទី២៖ លោកអនុសេនីយ៍ឯក ឡេង សុខា នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, ទី៣៖ លោកអនុសេនីយ៍ឯក សុខ ចំរើន នាយការិយាល័យបទល្មើសការជួញដូរមនុស្ស មន្ទីរយុត្តិធម៌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, ទី៤៖ លោកអនុសេនីយ៍ឯក ឆាយ រ៉ង អនុប្រធានមន្ទីរយុត្តិធម៌បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, ទី៥៖ លោកអនុសេនីយ៍ឯក គង់ ចាន់រិទ្ធី នាយការិយាល័យផ្គត់ផ្គង់ មន្ទីរភស្តុភារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, ទី៦៖ លោកអនុសេនីយ៍ឯក លាង លីអៀង អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, ទី៧៖ លោកអនុសេនីយ៍ឯក សាយ សំណាង នាយការិយាល័យបុគ្គលិក មន្ទីររដ្ឋបាល និងហិរញ្ញវត្ថុបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, ទី៨៖ លោកអនុសេនីយ៍ឯក ឃុន ហួច អនុប្រធានមន្ទីររដ្ឋបាលនិងហិរញ្ញវត្ថុ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, ទី៩៖ លោកអនុសេនីយ៍ឯក រស់ ប៊ុនឬទ្ធិ អនុប្រធានមន្ទីរសម្ភារបច្ចេកទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, ទី១០៖ លោកអនុសេនីយ៍ឯក គង់ សាវុធ នាយការិយាល័យបំពាក់មន្ទីរសម្ភារៈបច្ចេកទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, ទី១១៖ លោកអនុសេនីយ៍ឯក រ័ត្ន សុជា នាយរងសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, ទី១២៖ លោកអនុសេនីយ៍ឯក ម៉ៅ ជិនឡាយ នាយការិយាល័យផែនការ សេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងទី១៣៖ លោកអនុសេនីយ៍ឯក ឡេង អុិត នាយការិយាល័យហ្វឹកហ្វឺន សេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត៕