(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ បំពាក់ឋានន្តរស័ក្តិជូនដល់ នាយទាហាន នៃកងរាជអាវុធហត្ថខេត្ត ស្រុក-ក្រុងចំនួន១៨រូប ក្នុងនោះបំពាក់ឋានន្តរស័ក្តិថ្នាក់ វរសេនីយ៍ទោចំនួន៤រូប, ថ្នាក់វរសេនីយ៍ត្រី ចំនួន១៤រូប។
ពិធីបំពាក់ឋានន្តរសក្តិ ដែលបានធ្វើនៅទីបញ្ជាការកងរាជអាវុធហត្ថនោះ ក៏មានការចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរង ក្រុង-ស្រុក ស្នាក់ការសន្តិសុខនាយការិយាល័យ នាយ នាយរង កងរាជអាវុធហត្ថខេត្ត ជាច្រើនរូបផងដែរ។
លោកឧត្តមសេនីយ៍ត្រី ពុធ្ធ សារ៉ាន់ បានផ្តាំផ្ញើ ដល់កងកម្លាំងមន្ត្រី កងរាជាអាវុធហត្ថក្នុងខេត្តទាំងអស់ ត្រូវខិតខំរក្សាសន្តិសុខជួនប្រជាពលរដ្ឋ និងចៀសវាងឲ្យឆ្ងាយពីបទល្មើសផ្សេងៗ កុំឲ្យមានការពាក់ព័ន្ធនឹងខ្លួន ហើយខិតខំប្រឹងប្រែងជួយទប់ស្តាត់ បទល្មើសក្នុងដែនសមត្ថកិច្ច របស់ខ្លួនឲ្យមានប្រសិទ្ធភាព។
លោកមេបញ្ជាការ បញ្ជាក់ថា មន្ត្រីកងរាជអាវុធខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់ និងបង្រ្កាបករណី ជួញដូរប្រើប្រាស់គ្រឿងញៀនដូចជាភ្លៀងរលឹម ក្នុងយុទ្ធនាការ រយៈពេល៦ខែ ស្របតាមយុទ្ធសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា មន្ដ្រីអាវុធហត្ថដែលបំពាក់ឋានន្តរសក្តិ ថ្នាក់វរសេនីយ៍ទោ៤រូប ទី១៖ លោកវរសេនីយ៍ត្រី ងួន ទ្ធីរិទ្ធ មេបញ្ជាកាមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង, ទី២៖លោកវរសេនីយ៍ត្រី សៀ ថុន ប្រធានមន្ទីយុត្តិធម៌ បញ្ជាការដ្ឋានកងរាជអាវុធខេត្ត, ទី៣៖លោកវរសេនីយ៍ត្រី ទ្រី សេងអាង ប្រធានមន្ទីភស្តុភារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងទី៤៖លោកវរសេនីយត្រី គង់ ដារ៉ា មេបញ្ជាមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ៕