(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ចកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹង ដើម្បីបញ្ជាក់ប្រាប់សាធារណជន អំពីការចុះត្រួតពិនិត្យ ការអនុវត្តប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧តទៅ។
អគ្គនាយកដ្ឋានពន្ធដារបានសង្កត់ធ្ងន់ថា «ករណីពិនិត្យឃើញថា មិនទាន់បាន់បង់ពន្ធត្រឹមត្រូវទេ អគ្គនាយកដ្ឋានពន្ធដារនឹងធ្វើការផាកពិន័យ នៅហ្នឹងកន្លែងត្រួតពិនិត្យ ចំពោះរថយន្តទាំងឡាយដែល ខកខានមិនបានប្រកាសបង់ពន្ធ មុនឬត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦»៕
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារទាំងស្រុង៖