(ព្រៃវែង)៖ កម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋាន អាវុធហត្ថស្រុកកំចាយមារ មានគ្នាចំនួន១០នាក់ រថយន្ត២គ្រឿង ម៉ូតូ២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២១០៧នេះ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន៦នាក់ ដកហូតបានរថយន្ត Toyota Hilux១គ្រឿង និងវត្ថុតាងមួយចំនួនធំ នៅចំណុចភូមិកន្លែងជ្រៅ ​ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

មេបញ្ជាការអាវុធហត្ថខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន បានឲ្យដឹងថា ជនសង្ស័យចំនួន០៦នាក់ខាងលើនេះ រួមមាន៖ទី១ ឈ្មោះ ហួន អូន ភេទ ប្រុសអាយុ៥២ឆ្នាំ រស់នៅភូមិដូនមាស ឃុំគោគ ស្រុកតំបែរ ខេត្ត្បូងឃ្មុំ ទី២ឈ្មោះ ឆន ពេជ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិថ្មី ឃុំគងជយ័ ស្រុកអូរាំងឱ ខេត្តត្បូងឃ្មុំ ( មុខសញ្ញាលក់) ទី៣ ឈ្មោះសាក់ សាច ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ កម្មកររស់នៅភូមិថ្មី ឃុំគងជយ័ ស្រុកអូរាំងឱ ខេត្ត ត្បូងឃ្មុំ ( ជាកម្មករមកជម្រះស្មៅក្នុងចំការដំឡូង) ទី៤ ឈ្មោះហេង ចាន់រក្សា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរចាក់ឌីខារ៉ាអូខេ នៅក្នុងហាងម្លប់ស្បូវចាំស្នេហ៍ ស្រុកកំចាយមារ មានទីលំនៅ ភូមិតាងូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ភ្នំពេញ ទី៥ ឈ្មោះជឹម ចិត្ត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មកររស់នៅភូមិថ្មី ឃុំគងជយ័ ស្រុកអូរាំងឱ ខេត្តត្បូងឃ្មុំ ( ជាកម្មករមកជម្រះស្មៅក្នុងចំការដំឡូង) និងទី៦ ឈ្មោះឯក វឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិថ្មី ឃុំគងជយ័ ស្រុកអូរាំងឱ ខេត្តត្បូងឃ្មុំ (ជាកម្មករមកជម្រះស្មៅក្នុងចំការដំឡូង) ។

ដកហូតវត្ថុតាងបាន៖ ម្សៅក្រាមពណ៌ស ចំនួន១៧កញ្ចប់តូច ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង រថយន្តតូយូតា ហ៊ីលុច០១គ្រឿង ម៉ូតូម៉ាកវេវអែស០១គ្រឿង កាំភ្លើងឆ្នៃបាញ់គ្រាប់កង់០១ដើម ឧបករណ៍សម្រាប់ជក់ថ្នាំ០១សម្រាប់ ទូរសព្ទ័ដៃចំនួន០៣គ្រឿង កន្ត្រៃចំនួន០៣ ថង់តូចសម្រាប់ច្រកថ្នាំមួយចំនួន ក្រដាស់អាលុយមីញ៉ូមសម្រាប់ជក់ថ្នាំមួយដុំ និងគ្រាប់កង់សម្រាប់បាញ់កាំភ្លើងឆ្នៃមួយប្រអប់។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងខាងលើនេះ ត្រូវបានឃាត់ខ្លួននៅមន្ទីរយុត្តិធម៌ អាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនិតិវិធី ៕