(ភ្នំពេញ)៖ មន្ទីពេទ្យជោរៃភ្នំពេញ បានសហការជាមួយ ក្រុមហ៊ុនឱសថ DHG Pharma រៀបចំកម្មវិធីពិនិត្យ ព្យាលបាល និងផ្ដល់ថ្នាំដោយឥតគិតថ្លៃដល់អ្នកជំងឺ (ថ្មី) ទឹកនោមផ្អែមប្រភេទទី២ ចំនួន៥០នាក់ដំបូង ក្នុងរយៈពេល១ថ្ងៃ ដោយមានការពិនិត្យ និងព្យាលបានដោយផ្ទាល់ពីសំណាក់ លោកវេជ្ជបណ្ឌិតឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់ មកពីមន្ទីរពេទ្យជោរៃទីក្រុងហូជីមិញ ប្រទេសវៀតណាម។
ការពិនិត្យ ព្យាលបាល និងចែកថ្នាំជូនដល់អ្នកជំងឺទឹកនោមផ្អែម នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នាមន្ទីពេទ្យជោរៃភ្នំពេញ ដែលនេះគឺជាកម្មវិធីមនុស្សធម៌ ដ៏មានអត្ថន័យរបស់មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Pharma នឹងបានចូលរួមចំណែកលើកកម្ពស់ សុខុមាលភាព ជូនដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យមានឱកាសទទួលបានការ
ថែទាំសុខភាពប្រកប ដោយគុណភាពពីសំណាក់វេជ្ជបណ្ឌិតឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយសម្ភារ បរិក្ខារពេទ្យទំនើប ដែលមានបំពាក់នៅ មន្ទីរពេទ្យជោរៃភ្នំពេញ។
ជាងនេះទៅទៀត គឺជួយឱ្យប្រជាពលរដ្ឋយល់កាន់ តែច្បាស់អំពីសារសំខាន់ នៃការថែទាំសុខភាពរបស់ខ្លួន ដើម្បីជ្រើសរើសវិធីព្យាបាល ឱ្យបានសមស្របបំផុត។
សូមបញ្ជាក់ថាសម្រាប់ កម្មវិធីពិនិត្យ និងព្យាបាលជំងឺសប្បុរសធម៌ស្រដៀងគ្នានេះ នឹងមានរៀបចំជារៀងរាល់ខែ ជាមួយនឹងឯកទេសផ្សេងៗគ្នា។ ខណៈនៅខែកម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ ក៏មានកម្មវិធីពិនិត្យ និងព្យាបាលជំងឺរោគស្ត្រីដោយ ឥតគិតថ្លៃផងដែរ។
សម្រាប់ព័ត៌មានលម្អិត អ្នកជំងឺអាចចុះឈ្មោះនៅថ្ងៃនេះ ឬតាមរយៈខ្សែទូរស័ព្ទ ០២៣ ៦៨៤ ១០០១ / ០២៣ ៦៨៤ ១០០២ ដើម្បីបានទទួលការពិនិត្យដោយផ្ទាល់ពី លោកបណ្ឌិត លឹម វ៉ាន់ ហ័ង ឯកទេសជំងឺទឹកនោមផ្អែម និងអ័រម៉ូន៕