Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តរតនគិរី ជួយសង្រ្គោះកុមារាទំពួនម្នាក់ ដែលរស់ជាមួយជំងឺអស់រយៈពេល៤ឆ្នាំ

13-01-2017 16:15

(ភ្នំពេញ)៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ បានចាត់ឲ្យក្រុមយុវជនសហព័ន្ធយុវជនកម្ពុជា ប្រចាំខេត្តរតនគិរី និងមន្ទីរពេទ្យ បង្អែកខេត្ត ចុះទៅទទួលយកកុមារាជនជាតិទំពួនម្នាក់ យកទៅព្យាបាលជំងឺ បន្ទាប់ពីកុមារារូបនេះបានរស់នៅជាមួយរ៉ាំរ៉ៃអស់រយៈពេល ៤ឆ្នាំមកហើយ។

កុមារាជនជាតិទំពួនរូបនេះ មានឈ្មោះ ចិត្ត កុម្ភៈ អាយុ ១៤ឆ្នាំ។ កុមារារូបនេះជាកូនកំព្រាឪពុក មានម្តាយឈ្មោះ បិន វាង រស់នៅភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

បើតាមមន្រ្តីសាលាខេត្តរតនគិរី បានឲ្យដឹងថា ព្រោះតែជីវភាពក្រីក្រ ទើបម្តាយកុមារា ចិត្ត កុម្ភៈ មិនបានបញ្ជូនកូនទៅព្យាបាលជំងឺអស់ រយៈពេល ៤ឆ្នាំមកហើយ។ បន្ទាប់ពីទទួលបានដំណឹងនេះ លោកអភិបាលខេត្តរតនគិរី ក៏បានចាត់បញ្ជូនក្រុមការងារ ទៅទទួលកុមារាដល់លំនៅឋាន ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

លោក ថង សាវុន ដែលមានតួនាទីជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី រួមនិងក្រុមការងារ បានប្រមូលថវិកាបានមួយ ចំនួនឧបត្ថម្ភដល់ ក្រុមគ្រួសារកុមារា ចិត្ត កុម្ភៈ ផងដែរ សម្រាប់ដោះស្រាយបញ្ហាខ្វះខាតក្នុងជីវភាព៕