(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧នេះ តំណាងក្លឹបអាជីពរបស់កម្ពុជា បឹងកេតអង្គរ និងតំណាងក្លឹប Fujieda MYFC មកពីជប៉ុន បានកំពុងតែធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ ដើម្បីដោះដូរកីឡាករដ៏ឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា។
យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News នៅទីនោះ បានរាយការណ៍មកថា ក្លឹបជើងខ្លាំងទាំងពីរខាងលើ នេះអាចចុះកិច្ចសន្យារយៈពេល ១ឆ្នាំជាលក្ខណៈខ្ចីជើង (Loan) ក្រោមតម្លៃពលកម្មបិទជិតមួយ លេងក្នុងតំណែងជា កីឡាខ្សែប្រយុទ្ធជួរមុខក្នុងលីកលំដាប់ទី៣ របស់ប្រទេសជប៉ុន៕