(តាកែវ)៖ លោក សេង សក្ដា អគ្គនាយកនៃអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងជាប្រធានក្រុមការងារចុះជួយឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ខេត្តតាកែវ បានលើកឡើងឲ្យដឹងថា ថ្ងៃជ័យជំនះ៧ មករា ជាសច្ចៈធម៌ប្រវត្តិសាស្រ្ត ដែលយើងទាំងអស់គ្នាត្រូវតែចងចាំ និងគ្មានអ្នកណាម្នាក់អាចបំភ្លៃប្រវត្តិសាស្រ្តនេះបានទេ។ ឆ្លងកាត់រយៈពេល៣៨កន្លងមកនេះ ប្រទេសកម្ពុជាយើងកំពុងតែដើរលើមាគាដ៏ត្រឹមត្រូវ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជានិងប្រជាពលរដ្ឋរស់នៅក្នុងសុខសន្តិភាព។
លោក សេង សក្ដា បានឲ្យដឹងថា«សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែ រូបរួមគ្នាការពារស្ថិរភាព និងសន្តិភាពឲ្យបាន ជាដាច់ខាត ដើម្បីអភិវឌ្ឍន៏ប្រទេសអោយកាន់តែរីកចម្រើនថែមទៀត ជាពិសេសយើងត្រូវរួមគ្នាលុបបំបាត់នូវស្លាកស្នាម អតីតៈកាលដ៏ឈឺចាប់កុំឲ្យកើតមានឡើងនៅលើទឹកដ៏របស់យើងតទៅទៀត»។
លោក សេង សក្ដា បានលើកឡើងបែបនេះ ខណៈលោក អញ្ជើញចូលរួមនៅក្នុងពិធីរំលឹកខួបលើកទី៣៨ នៃថ្ងៃជំនះ៧ មករា ដោយបានរៀបចំធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកគីរីវង់និងដោយមានការចូលរួមពីសមាជិកគណបក្សប្រមាណ៧រយនាក់ នៅថ្ងៃសុក្រទី១៣ ខែមករា ឆ្នាំ២០១៧នេះ ។
បញ្ជាក់ឲ្យដឹងនៅក្នុងឱកាសដដែលនោះ លោក សេង សក្ដា បានលើកឡើងថា ការប្រារព្វពិធីនេះគឺក្នុងគោលបំណងចងចាំនិង ដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន របស់បងប្អូនអតីតយុទ្ធជនយុទ្ធនារី នៃរណៈសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបាន លះបង់អាយុជីវិតរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋឲ្យរូចផុតពី របបឃោឃៅកាប់សំលាប់ខ្មែរក្រហម៕