(ភ្នំពេញ)៖ ក្រុមការងារនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ស សុខា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ទទួលបានអាហារបំប៉នសុខភាពចំនួន ២៤កេះ ស្មើនឹង៣០០កំប៉ុង ដែលជាអំណោយរបស់ លោកស្រី ឡោក ខេង តំណាងរាស្រ្តមណ្ឌលភ្នំពេញ សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋចាស់ជរា ដែលមានបញ្ហាសុខភាព។
អាហារបំប៉នសុខភាពទាំងនេះ គឺសម្រាប់ផ្ដល់ជូនចាស់ៗ ក្នុងពេលក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ស សុខា ចុះពិនិត្យព្យាបាលជំងឺជូនប្រជាជនដោយឥតគិតថ្លៃ ក្នុងស្រុកពាមជរ ខេត្តព្រៃវែង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ខាងមុខ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕