(ភ្នំពេញ)៖ ក្រុមហ៊ុន RMA Cambodia បាននាំចូល គ្រឿងចក្រ អេស្កាវ៉ា័រម៉ាក JCB JS 205 ស៊េរីថ្មី ឆ្នាំ២០១៧ ដើម្បីបំពេញតម្រូវការជូនអតិថិជន ក៏ដូចជាឲ្យស្របតាមទំនើបកម្ម នៃវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពខ្លាំងជាងមុខ ក្នុងការបំពេញការងារ និងចំណាយតិចក្នុងការថែទាំ ជាមួយនឹងបច្ចេកវិទ្យាឈានមុខគេ។
JS205 អាចធ្វើការបានយ៉ាងឆាប់រហ័ស និងស៊ីប្រេងតិចបំផុត ដោយប្រើប្រេងត្រឹមតែ១៥ ទៅ១៦លីត្រប៉ុណ្ណោះ ក្នុងមួយម៉ោង ខណៈគ្រឿងចក្រដទៃ ប្រើប្រេងរហូតដល់១៩លីត្រ ក្នុងមួយម៉ោង ហើយវាមិនរើសគុណភាពប្រេង ស័កិ្ដសមបំផុត សម្រាប់ធ្វើការប្រចាំថ្ងៃរបស់លោកអ្នក។
សម្រាប់ការចំណាយ ទៅលើការថែទាំជាប្រចាំវិញ គឺវាតិចជាង៣ដង បើធៀបទៅនឹងការចំណាយជាមួយនឹង គ្រឿងចក្រដទៃទៀត ដោយសារតែគ្រឿងចក្រនេះ បំពាក់ដោយប្រព័ន្ធម៉ាស៊ីនមេកានិច ដែលមិនមានភាពស្មុគស្មាញ ជាមួយនឹងគ្រឿងបន្លាស់តិច ដែលអាចជួយកាត់បន្ថយ ទៅលើចំណាយក្នុងការថែទាំ និងប្ដូរគ្រឿងបន្លាស់ជាដើម ដោយសារវាមានតម្រងប្រេង ប្រអប់លេខ និងប្រអប់ប្រេងហ្វ្រាំងតែមួយប៉ុណ្ណោះ។
លើសពីនេះ វាកាន់តែធ្វើឲ្យយើង មិនបារម្ភទៅលើការស្វែងរកជាងជួសជុល នៅពេលដែលវាមិនដំណើរការ នៅកន្លែងឆ្ងាយ ពីទីប្រជុំជនជាដើម ព្រោះជាងដែលធ្លាប់ជួសជុលប្រព័ន្ធមេកានិច នៅលើម៉ាស៊ីនផ្សេង ក៏អាចជួសជុលគ្រឿងចក្រនេះបានដែរ។
គ្រឿងចក្រម៉ាក JCB ជាផលិតផលពីចក្រភពអង់គ្លេស ដែលត្រូវបាននាំចូល និងចែកចាយផ្ដាច់មុខ នៅកម្ពុជា ដោយក្រុមហ៊ុន RMA Cambodia ។
រាល់ព័ត៌មានលម្អិត ទំនាក់ទំនងតាមអាស័យដ្ឋាន៖ JCB-Showroom & Service Centre នៅអគារលេខ ០៤០៧៥ ផ្លូវមៃដា សង្កាត់ កាកាប ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមទូរស័ព្ទលេខ៖ 095 666 350/ 023 888 890 និងEmail៖ [email protected]៕