Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ាណែត៖​ និស្សិត នាយទាហានជំនាន់ទី១៧ ត្រូវប្រើសមត្ថភាព ឆន្ទៈ ជំនាញ ដើម្បីជាឆ្អឹងខ្នងដ៏រឹងមាំ សម្រាប់បុព្វហេតុជាតិមាតុភូមិ

13-01-2017 12:32

(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា និស្សិត នាយទាហានជំនាន់ទី១៧ ដែលត្រូវសច្ចាប្រណិធានមុននឹងចូលបម្រើការងារ នៅថ្ងៃនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា ប្អូនៗនិស្សិតនាយទាហានសកម្មជំនាន់ទី១៧ ពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចនេះ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ខណៈលោក និងនិស្សិតនាយទាហានសកម្មជំនាន់ទី១៧ ជាច្រើនរយនាក់ បានចូលរួមនៅក្នុង ពីធីសច្ចាប្រណិធាន ធ្វើឡើងនៅទឹកដីខេត្តសៀមរាប នាថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧នេះ។

លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «យើងជានិស្សិត នាយទាហានជំនាន់ទី១៧ ពិតជាមានមោទនភាពដែលបានបន្ត ភារកិច្ច នាយទាហានជំនាន់មុន ហើយយើងត្រូវប្រើអស់សមត្ថភាព ជំនាញ ចំណេះដឹង ឆន្ទៈ ស្មារតី សីលធម៌ គុណធម៌ ដើម្បីក្លាយខ្លួន ជាឆ្អឹងខ្នងដ៏រឹងមាំ សម្របា់បុព្វហេតុជាតិមាតុភូមិ»