Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល ព្រមានចាត់វិធានការ ចំពោះជនខិលខូច ដែលយកឈ្មោះថ្នាក់ដឹកនាំក្រសួង ទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន (Video inside)

13-01-2017 11:52

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ បានព្រមានចាត់វិធានការតាមច្បាប់ ចំពោះជនទាំងឡាយ ដែលបានយកឈ្មោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល ទៅប្រើប្រាស់ដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ខុទ្ទកាល័យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ។

ការចេញសេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល បានទទួលដំណឹងមួយចំនួនថា មានជនខិលខូច ដែលបានប្រើប្រាស់ ០៦៦ ៨៩៦ ៨៨៩ ដើម្បីយកឈ្មោះថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល រកផលប្រយោជន៍ផ្ទាល់ខ្លួន។

ក្រសួងសុខាភិបាល បានបដិសេធចំព័ត៌មាននេះ ហើយបានព្រមានដែរថា ក្នុងករណីប្រជាពលរដ្ឋណាម្នាក់ បានដឹងអំពីជនខិលខូច ដែលបានប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដើម្បីកេងចំណេញផលប្រយោជន៍ផ្សេងៗ សូមរាការណ៍ជាបន្ទាន់ជូណដល់ខុទ្ទកាល័យក្រសួង ដើម្បីមានវិធានការផ្លូវច្បាប់។

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល៖