(បន្ទាយមានជ័យ)៖​ ក្រោយអនុវត្តតាមប្រសាសន៍របស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំអាជ្ញាធរសង្កាត់ យុវជនក្រុង សង្កាត់ ចុះសហការជាមួយនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ចុះសម្របសម្រួលជាមួយភាគីថៃ ចែកសំបុត្រជូនបងប្អូនអាជីវករ កម្មករដែលចេញចូលផ្សារថៃ (ផ្សារោងក្លឿ) ដោយមិនគិតតម្លៃសំបុត្រ។

ក្នុងនោះភាគីកម្ពុជា កំពុងចចារជាមួយភាគីថៃ ស្នើឲ្យបញ្ឈប់ការលក់សំបុត្រតម្លៃ១០០០រៀល (១០បាត) ជារៀងរហូត ទុកតែអ៉ីកាត (កាតកូតចេញ-ចូល) សំគាល់អត្តសញ្ញាណតែប៉ុណ្ណោះ។

លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតថ្លែងនៅ​ត្រង់ចំណុច​ច្រកទ្វារ, ​​ទាំងអស់​នេះជាការរួមចំណែកកាត់បន្ថយភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រោះប្រជាពលរដ្ឋកម្មករម្នាក់ៗ ចូលម្តងសំបុត្រ១០០០ រៀល ២ដង២០០០រៀល ៣ដង៣០០០រៀល ដូចនេះជួយកំរិតជីវភាពប្រជាពលរដ្ឋបានច្រើនណាស់។

កន្លងមកប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​ចូលទៅកាន់​ផ្សាររោងក្លឿរ ស្រុកអារញ្ញាប្រាថេប ត្រូវភាគីកម្ពុជា ថៃតម្រួលឲ្យ​ប្រើសំបុត្រ​​ឆ្លងដែនមាន២ប្រភេទ​​ គឺសំបុត្រ​ឆ្លងដែនពណ៌ស គឺតម្រូវឲ្យទិញក្នុងតម្លៃ១០០០រៀល មួយប្រភេទទៀតពណ៌លឿង សំរាប់ចេញឲ្យប្រជាពលរដ្ឋ​មិនគិតប្រាក់ ដោយតាមមានអត្តសញ្ញាណ ជនជាតិខ្មែរ នៅក្នុង​ខេត្តបន្ទាយមានជ័យ។ លោកបន្ថែមការប្រតិកម្មរបស់​ភាគីថៃ និងប្រជាពលរដ្ឋ​អស់រយៈពេលប្រមាណជា​១ម៉ោងប៉ុណ្ណោះ​ត្រូវបាន​អាជ្ញាធរ និង​លោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត ប្រធាន​ប៉ុស្តិ៍នគរបាលអន្តោរ​ប្រវេសន៍សម្រួលសម្រួល​៕