(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសថា លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីរបស់កម្ពុជា បានចុះអនុស្សរណៈមួយចំនួន ជាមួយក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ជប៉ុន ដើម្បីពន្លឿងការអភិវឌ្ឍលំនៅឋាន សំណង់ ការរៀបចំដែនដី និងសូរិយោដីនៅកម្ពុជា។
សេចក្ដីប្រកាសបានបញ្ជាក់ថា ការចុះអនុស្សរណៈនេះ ត្រូវបានធ្វើឡើក្នុងដំណើរទស្សនកិច្ចរបស់ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា នៅប្រទេសជប៉ុន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១២ ខែមករា ឆ្នាំ២០១៧ ប្រកបដោយលទ្ធផលផ្លែផ្កាជាច្រើន រួមមាន៖ ទី១.លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានចុះអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងដីធ្លីរបស់ជប៉ុន ដើម្បីចូលរួមលើកកម្ពស់ជីវភាព និងពន្លឿនកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព លើវិស័យលំនៅឋាន សំណង់ រៀបចំដែនដី និងសូរិយោដី។
លទ្ធផលទី២.លោកទេសរដ្ឋមន្រ្តី បានសិក្សាលើការអភិវឌ្ឍលំនៅឋាន និងការរៀបចំ និងអភិវឌ្ឍទីក្រុង ដោយប្រើប្រាស់ប្រព័ន្ធផ្កាយរណប ពីលំហអាកាស ដូចជាគម្រោងលំនៅឋានមានតម្លៃសមរម្យ, ជាមួយភ្នាក់ងាររុករកលំហអាកាស (JAXA) និងអាជ្ញាធរព័ត៌មានភូមិសាស្រ្ត (GPS)។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្រសួងរៀបចំដែនដី៖