(ភ្នំពេញ)៖ ការិយាល័យច្រកចេញចូលតែមួយ នៃខណ្ឌឫស្សីកែវ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បានទទួលសំណើពី គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ឲ្យចូលរួមវាយតម្លៃបដិសណ្ឋារកិច្ចល្អ ក្នុងសេវាសាធារណៈ របស់ក្រុង/ខណ្ឌ ដែលជាបេក្ខភាពប្រឡងប្រណាំងទីក្រុងស្អាត។

ការទទួលសំណើចូលរួមវាយតម្លៃទីក្រុងស្អាតនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌប្ញស្សីកែវ ដោយមានការចូលរួមពី ប្រធានការិយាល័យនានាជុំវិញខណ្ឌ, យុវជនសហភាពសព័ន្ធយុវជនកកម្ពុជា និងមន្រ្តីបុគ្គលិកពាក់ព័ន្ធ សរុប៣៦នាក់។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ ជាសេនាធិការ បានដាក់ចេញយុទ្ធនាការ ប្រឡងប្រណាំងទីក្រុងស្អាត ដោយតម្រូវឲ្យរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌទូទាំងប្រទេសកម្ពុជា ចូលរួមប្រកួតប្រជែងទាំងអស់គ្នា និងមានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ជាអ្នកវាយតម្លៃ៕