(ភ្នំពេញ)៖ កត្តាសំខាន់ដែលនិស្សិតគួរពិចារណា និងជ្រើសរើស គឺជំនាញសិក្សា តម្រូវការងារសព្វថ្ងៃ និងការបណ្តុះបណា្តល ដែលមានគុណភាពសេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃ កំពុងមានការរីកចម្រើន គួរឲ្យកត់សម្គាល់ ដែលមានក្រុមហ៊ុន និងស្ថាប័នកំពុងចាប់ផ្តើម និងបន្តការពង្រីកដំណើរការ ត្រូវការបុគ្គលិកផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដើម្បីជួយជំរុញការដំណើរការ និងអភិវឌ្ឍនក្រុមហ៊ុនឲ្យកាន់តែប្រសើរ និងទទួលបានជោគជ័យ ព្រោះ ជាផ្នែកមួយសំខាន់ជាងគេបំផុត ក្នុងរចនាសម្ពន្ធ័ នៃគ្រប់ក្រុមហ៊ុនទាំងអស់។
ដើម្បីបំពេញតម្រូវការទាំងនេះ និងជំរុញឲ្យសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជារីកចម្រើនផងដែរ វិទ្យាស្ថាន ខេមអេដ ប៊ីហ្សេនេស ស្គូល បានដើរតួយ៉ាងសំខាន់ ក្នុងការផ្តល់សេវាបណ្តុះបណ្តាលធនធានមនុស្សទៅលើវិជ្ជាជីវៈជំនាញ គណនេយ្យ ហិរញ្ញវត្ថុនេះប្រកបដោយគុណភាព និងប្រសិទ្ធភាព។
វិទ្យាស្ថាន ខេមអេដ ប៊ីហ្សេនេស ស្គូល ជាវិទ្យាស្ថានតែមួយគត់ ដែលទទួលបានគុណភាពអប់រំកម្រិត ផ្លាទីនីម ពីសមាគមគណនេយ្យករជំនាញ ហៅកាត់ ACCA នៅចក្រភពអង់គ្លេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា ហើយវិទ្យាស្ថាននេះ ផ្តល់សេវាបណ្តុះបណ្តាល ទៅលើវគ្គសិក្សាជំនាញ គណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ដោយសិក្សាទៅលើវគ្គ ACCA និង CAT។ វគ្គសិក្សានេះ គឺត្រូវបានទទួលស្គាល់ទាំងក្នុងស្រុក និង ១៨៣ប្រទេសលើសកលលោកផងដែរ។
ការបណ្តុះបណ្តាលនៅក្នុងវិទ្យស្ថាន ខេមអេដ ប៊ីហ្សេនេស ស្គូល គឺផ្តោតសំខាន់ទៅលើគុណភាពរបស់និស្សិត នៅពេលកំពុងសិក្សា និងក្រោយបញ្ចប់ការសិក្សា ដែលហេតុដូចនេះ វិទ្យាស្ថានមួយនេះ បានជ្រើសរើស សាស្រ្តាចារ្យជាតិ និងអន្តរជាតិដែលមានជំនាញវិជ្ជាជីវៈពិតប្រាកដ និងបទពិសោធន៍ការងារជាច្រើនឆ្នាំ ទៅលើផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម មកបណ្តុះបណ្តាលដល់និស្សិត ដើម្បីទទួលបាន នូវចំណេះដឹងច្បាស់លាស់ ទៅលើមុខវិជ្ជាទាំងនេះ និងទទួលជោគជ័យក្នុងការសិក្សា និងអាជីពការងារ។
និស្សិតដែលសិក្សានៅ វិទ្យស្ថាន ខេមអេដ ប៊ីហ្សេនេស ស្គូល មិនត្រឹមតែទទួលបាននូវចំណេះដឹងពិតប្រាកដនោះទេ ក៏ទទួលបាននូវឱកាសការងារខ្ពស់ ព្រោះវិទ្យាស្ថានមានការសហការជាមួយក្រុមហ៊ុនធំៗ ជាច្រើនក្នុងរាជធានីភ្នំពេញ។
ដូច្នេះ ប្រសិនបើលោកអ្នកមានបំណងចង់ទទួលបានចំណេះដឹង ជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម និងឱកាសការងារខ្ពស់ លោកអ្នកអាចចុះឈ្មោះចូលរួម សិក្សាជាមួយ វិទ្យស្ថាន ខេមអេដ ប៊ីហ្សេនេស ស្គូលឥឡូវនេះ តាមរយៈគេហទំព័រ www.cam-ed.com ឬ នៅអាស័យដ្ឋានវិទ្យាស្ថាន ៦៤ ផ្លូវ១០៨ សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ៕