(ភ្នំពេញ)៖ The Bridge កម្ពស់៤៥ជាន់ ក្រោមទុនវិនិយោគ៣០០លានដុល្លារ ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះ ដូចជាខុនដូរ ៧៤៦units, ការិយាល័យ ៩៦៣units និងផ្សារទំនើប៥ជាន់ ដែលនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០១៨ ខាងមុខនោះ នៅថ្ងៃទី១២ ខែមករានេះ បានបើកលក់ផ្ទះអាជីវកម្មជាន់ក្រោមហើយ ដែលមានចំនួន៣១ផ្ទះ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Land Cambodia និងជាអ្នកដឹកនាំដ៏ឆ្នើមមួយរូប យ៉ាងប៉ិនប្រសព្វ លើវិស័យវិនិយោគ អចលទ្រព្យដ៏កំពូលនៅកម្ពុជា លោកឧកញ៉ា សៀ រិទ្ធី បានថ្លែងថា «អគារ The Bridge យើង បន្ទាប់ពីសាងសង់រូបរាងអគារខាងក្រៅរួច កាលពីចុងឆ្នាំ២០១៦កន្លងទៅ ហើយពេលនេះ យើងកំពុងតែលំអរផ្ទៃខាងក្នុង ដោយក្នុងឆ្នាំនេះ នឹងចប់ជាស្ថានពរ ហើយអតិថិជន ដែលបានទិញខុនដូររបស់យើង អាចចូលមករស់នៅបាន។ ហេតុដូច្នេះ នៅថ្ងៃនេះ យើងបានចាប់ផ្ដើមបើកលក់ផ្ទះជាន់ក្រោម ចំនួន៣១ផ្ទះ ដែលមាន២ជាន់ ជាន់ផ្ទាល់ដី និងជាន់ទី១ ដែលអតិថិជនអាចទិញបាន សម្រាប់ធ្វើអាជីវកម្ម និងអាចរស់នៅយ៉ាងប្រណិត ផងដែរ»។
លោកឧញ៉ាបន្ដថា «ផ្ទះទាំង៣១នេះ គឺពិសេសមែនទែន ត្រង់ផ្ទះខាងក្រៅទល់ផ្សារ ខាងមុខទល់ទៅផ្លូវ ចឹងសម្រាប់អតិថិជនដែលចង់ទិញ ក្នុងការរកស៊ី នេះជាទីតំាងមួយដ៏ល្អ ដែលអាចរកស៊ីបានទាំងថ្ងៃ និងយប់ គឺអាចនិយាយបានថា គឺគាត់អាចបើកលក់២៤ម៉ោង លើ២៤ម៉ោងបាន ដូច្នេះបើអតិថិជន ចាប់អារម្មណ៍ អាចទាក់ទងមកក្រុមហ៊ុនយើងបាន ដើម្បីមកមើលទីតាំង ឬមកសួរព័ត៌មានលម្អិតបន្ថែមទៀត ងាយស្រួលក្នុងការទិញរស់នៅ និងធ្វើអាជីវកម្មយ៉ាងល្អនេះ»។
The Bridge ជាគម្រោងដែលសាងសង់ និងអភិវឌ្ឍន៍ មកពីប្រទេសសិង្ហបុរី ដែលមានចំនុចពិសេសជាច្រើន ដោយឈរលើទីតាំងលេខ១ នៅកម្ពុជា គឺ នៅក្បែរស្ពានកោះពេជ្រជិតមាត់ជាមួយទេសភាពល្អស្រស់ត្រកាល គុណភាពស្ដង់ដារអន្ដរជាតិ រស់នៅក៏នៅបែបបរទេស ដែលមានទីធ្លារធំទូលាយ រចនាបទដ៏អស្ចារ្យ មានអាងហែលទឹក កន្លែងហាត់ប្រាណ និងមានការរួមបញ្ជូលគ្នា ទាំងអគារការិយាល័យ មានផ្សារទំនើបដ៏ល្អអស្ចារ្យរួមទីតាំងអាជីវម្មផ្សេងៗទៀត។
គួរបញ្ជាក់ថា គ្រាន់តែបង្ហាញពីការសាងសង់ The Bridge ភ្លាមកាលពីឆ្នាំ២០១៤ អតិថិជនទាំងក្នុងស្រុក និងក្រៅស្រុកទិញគម្រោង អស់ទាំង១០០% តែម្ដង ដែលនេះបង្ហាញឲ្យឃើញពីភាពជោគជ័យខ្ពស់ នៃម្ចាស់គម្រោងមួយនេះ ។ ក្នុងនោះផងដែរ គម្រោងThe Bridge នេះ អតិថិជនក្នុងស្រុកជាង ៥០%ឯណោះ ដែលបានទិញនូវគម្រោងនេះ ដែលបង្ហាញពីការរីកចម្រើនលូតលាស់លើគ្រប់ វិស័យនៅកម្ពុជា។
សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញទៅមើលផ្ទះគំរូ នៅផ្លូវឧបាសក សបិត ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅទល់មុខ សណ្ឋាគារ Toyoko lnn ឬទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០៩២ ៧៧៧ ៩២៥/០៩២ ៧៧៧ ៩២៦ /០៩២ ៧៧៧ ៩២៧ និងតាមរយៈអីុមែល៖[email protected] ឬចូលទៅគេហទំព័រ ៖www.oxleyworldbridge.com.kh៕