(ពោធិ៍សាត់)៖ អាណាព្យាបាលក្មេងស្រីម្នាក់ បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យជួយអត្ថរាគមន៍តាមរកកូនស្រីរបស់គាត់ ក្រោយក្មេងស្រីស្រស់ស្អាតម្នាក់នេះ បានបាត់ចេញពីផ្ទះតាំងពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ម្សិលមិញ ដោយសង្ស័យថា អាចចាញ់បោកតាមការលួងលោមរបស់ជនមិនស្គាល់មុខ ពេលចេញមកពីធ្វើការ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅចំណុចផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
មន្ត្រីនគរបាលម្នាក់បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្មេងស្រីរងគ្រោះដែលរត់ចេញពីផ្ទះ តាមការបោកលួងលោមរបស់គេនោះ មានឈ្មោះ ជឿន សេងហៀង អាយុ២០ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ តៃអ៊ីហ្សី នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្នរស់នៅភូមិព្រៃឱម៉ាល់ សង្កាតរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ក្រុមគ្រួសារ និងកម្លាំងសមត្ថកិច្ច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរទាំងអស់ បើបានឃើញភិនភាគក្មេងស្រី ក្នុងរូបខាងក្រោម សូមជួយសហការ និងទំនាក់ទំនងមកលេខទូរស័ព្ទ៖ 088 56 73 334៕