(ភ្នំពេញ)៖ ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានកំណត់ជាគោលនយោបាយមូលដ្ឋានរួម ចំនួន៥ចំណុច សម្រាប់ប្រកួតប្រចែងក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខនេះ។

គោលនយោបាយនេះ គឺនៅពេលជាប់ឆ្នោតខាងមុខ មេឃុំ/ចៅសង្កាត់ គណបក្សអំណាចខ្មែរ និងសហការជាមួយកសិករប្តឹង ម្ចាស់បំណុលទាំងឡាយ ដែលបានរកស៊ីចងការប្រាក់ ដល់កសិករដោយមានអត្រាការប្រាក់ខ្ពស់ លើសពី១៨ភាគរយក្នុងមួយឆ្នាំ។

សូមបញ្ជាក់ថា ថ្ងៃទី១៤-១៥ ខែមករា ខែមករានេះ គណបក្សអំណាចខ្មែរ នឹងរៀបចំសិក្ខាសាលាក្រុមប្រឹក្សា ខេត្ត-រាជធានី ប្រចាំឆ្នាំ នៅខេត្តកំពត ដើម្បីធ្វើការវាយតំលៃការងារឆ្នាំចាស់ និងលើកទិសដៅសកម្មភាពឆ្នាំថ្មី ពិសេសគឺការប្រកួតយកតំណែង ឃុំ-សង្កាត់ នាឆ្នាំ ២០១៧។

សិក្ខាសាលានេះ សមាជិកក្រុមប្រឹក្សាតំណាងខេត្ត-រាជធានី របស់គណបក្សអំណាចខ្មែរ នឹងឆ្លងសេចក្តីព្រាង ដើម្បីអនុម័តនូវកម្មវិធី នយោបាយមូលដ្ឋាន សម្រាប់ ឃុំ-សង្កាត់ ទាំង៥ ចំណុចផងដែរ៕