Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម្ចាស់​ហាង​ឃើញ​ហើយ​អន់​ចង់ ព្រោះ​ខ្លាច​​ខាត​លុយ​ពាន់ៗ ដុល្លារ​អាមេរិក ជា​មួយ​ទូរស័ព្ទ ម៉ាក Oppo (អូប៉ូ)

12-01-2017 11:45

(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានចុះត្រួតពិនិត្យអនុលោមភាពឃ្លាំងផ្ទុកទូរស័ព្ទដៃ Oppo (អូប៉ូ) មួយកន្លែង កាលពីពេលថ្មីនេះ ក្នុងភូមិសាស្ត្រខណ្ឌចំការមន រាជធានីភ្នំពេញ។

មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការនេះក៏បានធ្វើឡើង ដោយមានការសហការ ពីកម្លាំងកងរាជអាវុធហត្ថរាជធានី​ភ្នំពេញផងដែរ។

ជាមួយគ្នានេះ មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ សូមអំពាវនាវឲ្យ ប្រជាពលរដ្ឋគ្រប់រូបមេត្តា ជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញ ទាំងអស់ ដែលនាំចូលមកពីបរទេស ឲ្យបានគ្រប់ៗគ្នា ជៀសវាងការចុះត្រួតពិនិត្យរបស់សមត្ថកិច្ច ដែលអាចនាំឲ្យម្ចាស់ហាង ខាតបង់ប្រាក់រាប់ពាន់ដុល្លារអាមេរិក៕