Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងអភិបាលខេត្ត ដោះស្រាយ​ផលប៉ះពាល់ ជាមួយ​ប្រជាពលរដ្ឋ​៣គ្រួសារ ដែលរស់នៅ​ក្នុងបរិវេណដី នៃមន្ទីរ​វប្បធម៌​ខេត្តពោធិ៍សាត់

12-01-2017 11:44

(ពោធិ៍សាត់)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បានជួបពិភាក្សាគ្នា ដើម្បីរៀបចំយន្តការរកដោះស្រាយផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋ ៣គ្រួសារ ដែលរស់នៅក្នុងបរិវេណដី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ​ខេត្ត​ពោធិ៍សាត់។

ថ្នាក់ដឹកនាំទាំង២ បានរកដំណោះស្រាយ សម្របសម្រួលបញ្ហាផ្ទៃក្នុង និងការងារមួយចំនួន ក្នុងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។ ការងារមួយចំនួនក្នុងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈនោះរួមមាន ល្អាង១២ ស្រុកវាលវែង, ទួលពោធិ៍ជ្រៃ ស្រុកកណ្តៀង, ផ្នូរបូរាណ ស្រុកក្រគរ...។

បន្ទាប់ពីបញ្ចប់ពិភាក្សានោះរួចមក លោកអភិបាលខេត្ត បានបន្តដោះស្រាយបញ្ហាប្រឈមមួយចំនួនទៅតាមសំណូមពរ ដែលជាក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ នៅ​សាលាខេត្តពោធិ៍សាត់ ៕