(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បានថ្វាយសារលិខិត សូមថ្វាយអំណរព្រះរាជគុណ ដ៏ខ្ពង់ខ្ពស់ជាទីបំផុត ចំពោះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលបានផ្ញើព្រះរាជសារអបរអរសាទរ ប្រទានព័រជ័យ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសទទួលបាន «សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ» ពីសកលវិទ្យាល័យជនជាតិ ក្វាងស៊ី ប្រទេសចិន។
ក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសរសេរថា «ព្រះរាជពរជ័យ ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត ជាការលើកទឹកចិត្តដ៏ធំធេង ដល់ខ្ញុំម្ចាស់ និងក្រុមគ្រួសារ ឲ្យបន្តខិតខំថែមទៀត ក្នុងភារកិច្ចបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងក្នុងបុព្វហេតុលើកស្ទួយ សុខុមាលភាពសុខក្សេមក្សាន្ត របស់ប្រជារាស្ត្រកម្ពុជា និងវឌ្ឍនភាពសង្គម ព្រមទាំង សុខសន្តិភាព ស្ថិរភាពរឹងមាំនៃព្រះរាជណាចក្រកម្ពុជា»៕
សូមអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ទាំងស្រុង៖