(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិបានឲ្យដឹងថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក (យប់៨លើក) បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ របួសធ្ងន់៤នាក់ និងរបួសស្រាល៥នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១២ លើកនេះបណ្ដាលឲ្យខូតខាតយានយន្ដ សរុបចំនួន១៩គ្រឿង រួមមានម៉ូតូ ចំនួន១០គ្រឿង រថយន្ដធុនតូចចំនួន២គ្រឿង, រថយន្ដធុនធំ៦គ្រឿង និងកង១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន៦លើក, ស្រវឹង១លើក, មិនប្រកាន់ស្ដាំ១លើក, បត់គ្រោះថ្នាក់២លើក, ប្រជែង១លើក និងកត្តាយានយន្ដ១លើក។

សូមបញ្ជាក់ថារយៈ១១ថ្ងៃចាប់ពីថ្ងៃទី​ ០១ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៣៤លើក បណ្ដាលឲ្យមនុស្សស្លាប់៥៩នាក់ រងរបួសធ្ងន់ចំនួន១២៧ នាក់ និងរងរបួសស្រាលចំនួន ៦៩នាក់៕