(ភ្នំពេញ)៖ ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេល៤ថ្ងៃពេញ ជើងយន្ដហោះរបស់ ប្រធានាធិបតីសិង្ហបុរី លោក តូនី តាន់ កេងយាំ និងភរិយា ព្រមទាំងគណៈប្រតិភូ នៅម៉ោង៦៖០០នាទី ព្រលប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានចាកចេញពីទឹកដីនៃប្រទេសកម្ពុជាហើយ ដោយបន្ដដំណើរទៅកាន់ប្រទេសឡាវ។
សូមបញ្ជាក់ថា មន្រ្តីជាន់ខ្ពស់កម្ពុជា ដែលជូនដំណើរលោកប្រធានាធិបតី និងភរិយា ព្រមទាំងគណៈប្រតិភូ មានសម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ រួមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត៕