(សៀមរាប)៖ ប្រធានាធិបតីសិង្ហបុរី លោក តូនី តាន់ កេងយាំ និងភរិយា ព្រមទាំងគណៈប្រតិភូ ក្រោយពីបញ្ចប់ការទស្សនកិច្ចនៅខេត្តសៀមរាប រយៈពេល២ថ្ងៃ ហើយនៅម៉ោង ៤៖៣០នាទីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានចាកចេញពីខេត្តសៀមរាប ត្រឡប់មកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញវិញ ដើម្បីបន្ដដំណើរទៅកាន់ប្រទេសឡាវ។
សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចទៅខេត្តសៀមរាប របស់ប្រធានាធិបតីសិង្ហបុរី អមដំណើរដោយយកចិត្តទុកដាក់ពីសំណាក់ សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ដ្រីក្រសួង ព្រះបរមរាជរាំង និងរដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន ព្រមទាំងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំ ខេត្តមួយចំនួនទៀតផងដែរ៕