(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ដោយបង្ហាញតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់​នៅតាម​ស្ថានីយនានា​ ចាប់ពីថ្ងៃទី១២ ដល់​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។

យោងតាមការជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តម្លៃសាំងធម្មតាត្រូវលក់ថ្លៃ​ ៣,៧៥០រៀលក្នុង ១លីត្រ, សាំងស៊ុបពែរ ៣,៨៥០រៀលក្នុង១លីត្រ និងសាំងម៉ាស៊ូតថ្លៃ ៣,៤៥០ រៀលក្នុង១លីត្រ ដែលតម្លៃនេះ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ៕