ប្រធានាធិបតីសិង្ហបុរី និងភរិយា បានត្រឡប់ទៅដល់សណ្ឋាគារវិញហើយ, ត្រៀមចាកចេញពីកម្ពុជានៅល្ងាចនេះ
11-01-2017 15:10
(សៀមរាប)៖ ប្រធានាធិបតីសិង្ហបុរី លោក តូនី តាន់ កេងយាំ និងភរិយា ព្រមទាំងគណៈប្រតិភូ ក្រោយពីបញ្ចប់ការទស្សនា នៅកន្លែងផលិតរូបចម្លាក់បុរាណអង្គរនានា (Artisan Angkor) និងទទួលទានអាហារពេលថ្ងៃត្រង់នៅភោជនីយដ្ឋានម៉ាលីស នៅក្រុងសៀមរាប បានត្រឡប់មកដល់សណ្ឋាគារសូហ្វីតែលអង្គរវិញហើយ នៅម៉ោងប្រមាណ២៖៤០នាទីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ។ លោកប្រធានាធិបតីកំពុងខ្លួនត្រៀម ត្រឡប់ពីខេត្តសៀមរាប មកកាន់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញវិញ ដើម្បីចាកចេញពីកម្ពុជានៅល្ងាចនេះ បន្ដដំណើរទៅកាន់ប្រទេសឡាវ។
សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចទៅខេត្តសៀមរាប របស់ប្រធានាធិបតីសិង្ហបុរី អមដំណើរដោយយកចិត្តទុកដាក់ពីសំណាក់ សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ដ្រីក្រសួង ព្រះបរមរាជរាំង និងរដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន ព្រមទាំងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំ ខេត្តមួយចំនួនទៀតផងដែរ៕