(ភ្នំពេញ)៖ ក្រុមហ៊ុនអប់ស៊ីឌាន ដែលជាក្រុមហ៊ុនជំនាញខាងព្យាលបាលសក់ខូច បានរៀបចំកម្មវិធីជួបជុំ អតិថិជនប្រចាំឆ្នាំ២០១៧ និងបានបញ្ចុះតម្លៃផលិតផល យ៉ាងពិសេសដល់អតិថិជនផងដែរ។
កម្មវិធីនេះធ្វើឡើងនាយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ដោយមានការចួលរួមពីអតិថិជន មកពីបណ្ដាខេត្តក្រុងនានា និងតារាសម្ដែងល្បីៗ ប្រចាំកម្ពុជាផងដែរ។
ការរៀបចំកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រជាវ នៅផលិតផលអប់ស៊ីឌាន នាពេលកន្លងមក។
លោក Yag អ្នកតំណាងក្រុមហ៊ុន អប់ស៊ីឌាន បានថ្លែងឲ្យដឹងថា ចាប់តាំងពីក្រុមហ៊ុន VHP បានដំណើរផលិតផលអប់ស៊ីឌាន នៅក្នុងប្រទេសកម្ពុជាមក អប់ស៊ីឌាន មានភាពរីកលូតលាស់ និងកើនឡើងជាបន្ដបន្ទាប់ ក្នុងទីផ្សារកម្ពុជា ការស្រលាញ់ និងគាំទ្រចំពោះផលិតផល អប់ស៊ីឌាន គឺជាថាមពលដ៏ខ្លាំងក្លា សម្រាប់ភាពរីកចំរើន របស់អប់ស៊ីឌាន។
លោកបានថ្លែងបន្ដទៀតថា «ខ្ញុំសូមថ្លែងអំណរគុណ និងរីករាយយ៉ាងខ្លាំង ចំពោះការស្រលាញ់ និងគាំទ្រនៅផលិតផល របស់យើងខ្ញុំ»។
លោកបានឲ្យបន្ដទៀតថា ក្នុងឆ្នាំ២០១៧នេះ Obsidian GQ aggressively និងសហការជាមួយក្រុមហ៊ុន វីអេចភី ដើម្បីពង្រីកទីផ្សារកម្ពុជា ឲ្យបានច្រើនថែមទៀត។
ជាមួយគ្នានេះដែរ លោក រ៉ាម បានប្រាប់ពីយុទ្ធសាស្រ្ដទីផ្សាររបស់ អប់ស៊ីឌានមួយចំនួន និងបង្ហាញពីបច្ចេកទេសថែរក្សាសក់ផងដែរ៕