(ភ្នំពេញ)៖ ការទន្ទឹងរង់ចាំរបស់ទស្សនិកជន ត្រូវបានសម្រេចដូចបំណង បន្ទាប់ពីវីដេអូ MV ជាផ្លូវការរបស់ Jailbreak ឬ ការពារឧក្រិដ្ឋជន ដែលច្រៀងដោយក្រុម «ក្មេងខ្មែរ» បានចេញជាផ្លូវការហើយ នៅប៉ុន្មាននាទីមុននេះ! ។
សូមបញ្ជាក់ថា ភាពយន្តបែបវាយប្រហារ ខ្នាតធំដំបូងបង្អស់នៅកម្ពុជា មានចំណងជើងថា «Jailbreak» ឬ «ការពារឧក្រិដ្ឋជន» នឹងចាក់បញ្ចាំងជាផ្លូវការ នៅគ្រប់រោងភាពយន្តទំនើបទាំងអស់ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នំា២០១៧នេះតទៅ។
ភាពយន្តខ្នាតធំ ដែលត្រូវបានគេរំពឹងថា នឹងទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន គឺបានចូលរួមសម្ដែងដោយតារាល្បីៗ មានទេពកោសល្យ និងក្រោមការដឹកនាំ ដោយផលិតកខ្មែរ និងបរទេសរួមគ្នា។ រឿង «Jailbreak» ឬ «ការពារឧក្រិដ្ឋជន» ជាភាពយន្ត ពោរពេញដោយឈុតឆាកបែបរន្ធត់ វាយប្រហារ សងសឹក និងការតាមដានស៊ើបអង្កេត ដែលតួអង្គនីមួយៗ ប្រកបដោយភាពរវស់រវើក។
សូមទស្សនាវីដេអូ MV ជាផ្លូវការរបស់ «Jailbreak» ដែលច្រៀងដោយក្រុម «ក្មេងខ្មែរ» ខាងក្រោមនេះ ទាំងអស់គ្នា៖